​រថយន្ត​ទំនើប​មួយគ្រឿង​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​ប៉ើង​ក្រឡាប់​

431
ចែករម្លែក

​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​បើក​ដោយ​បុរស​ម្នាក់​បុក​ចំពាក់​កណ្ដាល​បណ្ដាលឱ្យរ​ថ​យន្ត​មួយគ្រឿង​នោះ​ក្រឡាប់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដា​យ​ផ្លូវ​១៦៣​កែង​និង​ផ្លូវ​៤៥៦​ក្នុង​សង្កាត់​ទួល​ទំពូង​១​ខណ្ឌចំការមន​កាលពី​ទាបភ្លឺ​ចូល​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៨​។​

​តៃកុង​រថយន្ត TOYOTO HIACE មានឈ្មោះ ហ៊ិ​ន សៀវ​ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកឡាន​ឲ្យ​ក្រុមហ៊ុន​មួយកន្លែង រស់នៅ​ផ្ទះ​លេខ​១០៣៦​ផ្លូវលំ​ភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​តៃកុង​រថយន្ត​កាមរី​ឆ្លាម​មានឈ្មោះ កែវ សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី​រស់នៅ​ផ្ទះ លេខ​៣៤ ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​TOYOTA HIACE​ព​ណ័ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2AU3665 បើក​ពី​កើ​តទៅ​លិច​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន​។​

ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​កាម​រី​ឆ្លាម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2M4055​បើក​ដោយ​បុរស​ម្នាក់​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូចគ្នា​។​បាន​ជ្រុល​ទៅបុក​ចំពាក់​កណ្ដាល​រថយន្ត​បណ្ដាល​ខ្ទាត​ទៅ​ប៉ះ​បង្គោល​ស្លាក​សញ្ញា​លេខ​ផ្លូវ​បាក់​រៀប​ដល់​ដី​និង​ជញ្ជាំង​ផ្ទះ​ពី​ផ្ទាំង​រង​ខូចខាត​ចំណែក​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ម្ខាង​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​រថយន្ត​ទំនើប​មួយគ្រឿង​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​ប៉ើង​ក្រឡាប់​