​រថយន្ត​ទំនើប​មួយគ្រឿង​ភ្លើង​ឆាបឆេះ​បង្ក​មានការ​ភ្ញាក់ផ្អើល​នៅ​ខណ្ឌចំការមន​

452
ចែករម្លែក
  • 30
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នៅក្បែរនោះ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ផ្លូវ​លេខ​៤៦០​សង្កាត់​ទួល​ទំពូង​២​ខណ្ឌចំការមន​កាលពី​ម៉ោង​២​សៀ​ល​ថ្ងៃទី​២០​ខែកុម្ភ​:​ឆ្នាំ​២០១៩ ។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ ម៉ាក​អូរ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល​2A7807​រថយន្ត​ជា​របស់​មន្ត្រីប៉ូលិស​ខណ្ឌ​មានជ័យ​ម្នាក់​។​មូលហេតុ​ឆេះ​រថយន្ត​នេះ សង្ស័យ​ឆ្លង​ច​ន្ត​រ​អគ្គិសនី​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ បានធ្វើ​ការបាញ់​ពន្លត់​រលត់​ទាំងស្រុង​៕S/​