​រថយន្ត​ទំ​ទើប​បុក​រះ​ក្បាល​នាគ​,​បង្គោល​ភ្លើង​,​ដើមឈើ​,​របង​ថ្ម​,​បណ្តាលឱ្យ​ក្រឡាប់​ឆេះ​

722
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​បើករថយន្ត​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​ក្បាល​នាគ​ចែកផ្លូវ​។​រថយន្ត​មិនទាន់​អស់​ល្បឿន​ទៅបុក​ដើមឈើ​និង​បង្គោល​ឡាក់​ព្រមទាំង​របង​ថ្ម​សាលា​បណ្តាលឱ្យ​ក្រឡាប់​ផ្ងារ​កង់​និង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មុខ​សាលា វិទ្យាល័យ ជា ស៊ីម​សាមគ្គី​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃ​ពុធ​ទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។

សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ឡង់​គ្រឺ​ស័​រ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV.0079​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្តាលឱ្យ​បាក់​អស់​ចំនួន​១​កង់​។

​ពេលនោះ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​ទៅបុក​ដើមឈើ​បាក់​អស់​មួយ​ដើម​រាប​ដល់​ដី​និង​បង្គោល​ឡាក់​បាក់​អស់​៤​ដើម​ព្រមទាំង​របង​សាលា​បាក់​អស់​៣​ផ្ទាំង​ហើយ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​៕S/​

​រថយន្ត​ទំ​ទើប​បុក​រះ​ក្បាល​នាគ​,​បង្គោល​ភ្លើង​,​ដើមឈើ​,​របង​ថ្ម​,​បណ្តាលឱ្យ​ក្រឡាប់​ឆេះ​