​រថយន្ត​ធុន​ធំ​ដឹកទំនិញ​បើក​បុក​រថភ្លើង​ទាំង​ទទឹងទិស​រង​ខូចខាត​យ៉ាងដំណំ​

400
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​ធុន​ធំ​ដឹកទំនិញ​មួយគ្រឿង​អ្នកបើកបរ​ធ្វេសប្រហែស​មិនបាន​មើលមុខ​ក្រោយ ខណៈដែល​បម្រុង​បត់​ឆ្លងកាត់​ផ្លូវដែក​បុក​រថភ្លើង​បណ្តាល​ឲ្យ​រង​ខូចខាត ជញ្ជាំង​មួយ​ចំហៀង ។​ហេតុការណ៍​ខាងលើ​កើតឡើង​ស្ថិតនៅ​ផ្លូវ​ខ្លោងទ្វារវត្ត​តាំងក្រសាំង​ភូមិ​ក្បាលដំរី​១​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​។​

​រថយន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ស្វាយរៀង​3A0834​ជា​រថយន្ត​ដឹក​ឥ​វ៉ាន់​។​ចំណែក​រថភ្លើង​ខ្សែ​VIP​ដឹក​ភ្ញៀវ​ចេញចូល​ព្រលានយន្តហោះ​ពោធិចិនតុង​។​ក្រោយ​បង្កហេតុ​អ្នកបើកបរ​គេចខ្លួន​បា​តើ​ឃើញតែ​តំណាង​ចូលមក​ដោះស្រាយ ។​

​តាម​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​រថយន្ត​បាន​បើក​តាមផ្លូវ​បេតុង​ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន​បត់​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​រថភ្លើង​ខ្សែ​VIP​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​បើក​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឲ្យ​រយះ​ជញ្ជាំង​រថភ្លើង​មួយ​ចំហៀង​ក្រោយ​សំណាងល្អ​គ្មាន​អ្នករបួស ។​

​ក្រោយ​កើតហេតុ​តំណាង​ក្រុមហ៊ុន​អយ​ស្ម័​យាន​ឃាត់​រថយន្ត​ទុកជា​បណ្តោះអាសន្ន​រង់ចាំ​សមត្ថកិច្ច​អាវុធហត្ថ​រួមជាមួយ​តំណាង​ក្រុម​រថភ្លើង​មក​ដោះស្រាយ​។​ចំណែក​រថភ្លើង​ក្រោយ​កើតហេតុ​បន្តដំណើរ​ចូល​ព្រលាន​បាត់ ៕S/​

#