​រថយន្ត​ធុន​ធំ​បុក​នឹង​រ៉ឺម៉ក​ម៉ូតូ​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​

676
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បណ្តាល មកពី​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស បាន​បើក​បុក​ជាមួយនឹង​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ ស្ថិតនៅ​ចំណុច ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​កំពុង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៦​សុខៗ ក៏​ស្រាប់តែ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B 5608 បុក​ពីក្រោយ​មួយ​ទំហឹង​តែម្តង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​រ៉ឺម៉ក​ដឹក​ភ្ញៀវ​មានឈ្មោះ ថោង ហ៊ត់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទីលំនៅ​ភូមិ​អា​រ៉ា​ញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀ​រាប​។ បន្ទាប់ពី​កើតហេតុ​ហើយ​ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ក៏បាន​រត់​គេចខ្លួនបាត់​ផងដែរ​។
​បច្ចុប្បន្ន​អ្នករបួស បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ ឯ​រី​ម៉ក​ម៉ូតូ​ធុ​កៗ និ​រថយន្ត រក្សាទុក កន្លែង​អធិការ​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/