​រថយន្ត​ធុន​ធំ​បើក​គេច​គោ​ជ្រុល​ទៅបុក​រោង​អ្នកលក់​ក្រឡាន​បណ្តាលឱ្យ​របួសធ្ងន់​២​នាក់​

637
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​:​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​លក់​ក្រឡាន​ក្នុងភូមិ​រកា​កំបុត​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយសារ​រថយន្ត​ប្រភេទ​សណ្តោង​ធុន​ធំ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​គេច​ពី​គោ​ដើរ​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​កន្លែង​លក់​ក្រឡាន តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ បណ្តាលឱ្យ​មនុស្ស​ចំនួន​២​នាក់ ទទួលរង​បួស​ធ្ងន់​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​កំពុង​ចុះ​អន្តរាគមន៍​និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។​ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/

​រូបភាព​:​រថយន្ត​សណ្តោង​ធុន​ធំ​បើក​គេច​សត្វ​គោ​រ៉េ​ចង្កូត​ទៅបុក​រោង​អ្នកលក់​ក្រឡាន​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​៕​បាយ័ន​

#