​រថយន្ត​ធុន​ធំ​បែក​កង់​ជ្រុល​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​បណ្តាលឱ្យ​រង​របួស​១១​នាក់​

619
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​ធុន​ធំ​បែក​កង់​រេ​ចង្កូត​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ​បណ្តាលឱ្យ​មនុស្ស​១១​នាក់​រងរបួស​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ ២.៣ ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D.1820​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​)​។​រថយន្ត​នេះ​បាន​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ពាក់​ស្លាក​ភ្នំពេញ​2Y.7394​បើកបរ​ដោយ​ឈ្មោះ​សេង​ហៀ​ង​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​(​របួសធ្ងន់​)​ដឹក​អ្នកដំណើរ​១០​នាក់​ដែលមាន​៖ ១.​ឈ្មោះ លាង លក្ខិណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​។

២.​ឈ្មោះ អេង វុ​ឌ្ឍី ភេទ​ស្រី អាយុ​៥១​ឆ្នាំ ៣.​ឈ្មោះ នៀ​ន ហ្គេ​ច​នី ភេទ​ស្រី អាយុ​៦២​ឆ្នាំ ។​៤.​ឈ្មោះ សួន គីម​អាន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ៥.​ឈ្មោះ អេង ពៅ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ៦. ឈ្មោះ​ឡោ គីម​ឆេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​របួសស្រាល​) ៧. ឈ្មោះ សុង គឹម​យិន ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ។​

៨.​ឈ្មោះ​ភន​គីម​នៀង​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​៩.​ឈ្មោះ​អេង​ចិន្ដា​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​១០.​ឈ្មោះ​អេង​វណ្ណា​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​អ្នក​ទាំងអស់​រស់នៅ​ភូមិ​ព្រែក​ប្រសព្វ​ឃុំ​ផ្សោត​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​