​រថយន្ត​ធុន​ធំ​មួយគ្រឿង​បុក​រះ​ម៉ូតូ​២​គ្រឿង​នៅលើ​ស្ពាន​បណ្ដាលឱ្យ​កិន​ស្លាប់​ម្នាក់​

460

(​ភ្នំពេញ​)៖​រថយន្ត​ធុន​ធំ​មួយគ្រឿង​ពេល​បើកបរ​បាន​បុក​រះ​ម៉ូតូ​២​គ្រឿង​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​បណ្ដាលឱ្យ​កិន​បុរស​ម្នាក់​ស្លាប់​ភ្លាម​យ៉ាង​អាណោចអាធម្ម​និង​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​១​ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុន​កើតហេតុ​មាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​រថយន្ត​នោះបាន​ជ្រុល​ទៅបុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ZoomerX​និង​ម៉ាក​ហុងដា​ឌី​ម​c125​បណ្ដាលឱ្យ​បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​ពីក្រោម​កង់​យ៉ាង​អាណោចអាធម្ម​និង​រងរបួស​ធ្ងន់​ម្នាក់​។​

រីឯ​អត្តសញ្ញាណ​ជនរងគ្រោះ​សមត្ថកិច្ច​មិនទាន់​បានទទួល​ការបញ្ជាក់​នៅឡើយ​ទេ​ដោយ​ស្ថិតក្នុង​ការសង្គ្រោះ​បន្ទាន់​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ធ្វើចរាចរ​ដែល​កកស្ទះ​និង​ចាត់ការ​ករណី​គ្រោះថ្នាក់​នេះ​តាម​ណី​តិ​វិធី​៕S/ដោយ៖ហូសាន់

​រថយន្ត​ធុន​ធំ​មួយគ្រឿង​បុក​រះ​ម៉ូតូ​២​គ្រឿង​នៅលើ​ស្ពាន​បណ្ដាលឱ្យ​កិន​ស្លាប់​ម្នាក់​(រូប៖ហ្វេសប៊ុក)