​រថយន្ត​ធុន​យក្ស​ដឹក​លើស​ចំណុះ​ជ្រុល​ចង្កូត​បុក​ទំ​លុះ​ហាង​លក់​ទូរស័ព្ទ​

393
ចែករម្លែក
  • 75
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​យី​ឌុប​ធុន​យក្ស​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​រួមជាមួយ​ស្ត្រី​ម្នាក់​បាន​ដឹក​ឥ​វ៉ាន់​សំពីងសំពោង​លើស​ចំណុះ​មកដល់​ផ្លូវបែក​ជា​បួន​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ទំ​លុះ​ចូល​ហាង​លក់​ទូរស័ព្ទ​មួយកន្លែង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ស្តុ​ប​ចំការ​ដូង​តាម​បណ្ដោយ​ផ្លូវ​២១៧​កែង​និង​ផ្លូវ​ព្រៃ​សរ​ស្ថិតក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​