​រថយន្ត​ធំ​ខូច​ឈប់​លើ​ចិញ្ចើមផ្លូវ​រថយន្ត​ធំ​១​គ្រឿង​ទៀត​មកពី​ក្រោយ​បុក​ស្លាប់​តៃកុង​ម្នាក់​

146
ចែករម្លែក

ដោយ​៖​សន​សក្តា​/​ខេត្តកំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កដោយ​រថយន្ត​និង​រថយន្ត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​។​ករណីនេះ​កើតឡើង​ស្ថិតក្នុង​ភូមិ​អូរ​តា​នេស​ឃុំ​រលារ​ប្អៀ​រ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​ប៉ូលិស​ចរាចរណ៍​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​មួយគ្រឿង​ម៉ាក​ហ្វ៊ុ​យ​ហ្ស៊ូ​ពណ៌​ស​ពាក់​ស្លាក​លេខ​តាកែវ​3A1400​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម​3A2767​ដែល​ខូច​ឈប់​ចត​លើផ្លូវ​ជាតិ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ដែលជា​តៃកុង​រថយន្ត ហ្វ៊ុ​យ​ហ្ស៊ូ នៅនឹងកន្លែង​កើតហេតុ​តែម្តង ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សាង​ពៅ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជា​តៃកុង​រថយន្ត​ហ្វ៊ុ​យ​ហ្ស៊ូ​មាន​ទីលំនៅ​ក្នុង​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ​ដែល​រួម​ដំណើរ​ជាមួយ​ជួល​រថយន្ត​ដឹក​យកទៅ​ស្រុកកំណើត​នៅឯ​ខេត្តបាត់ដំបង​។​

​ក្រោយពេល​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលារ​ប្អៀ​រ រងចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ៕S/​