​រថយន្ត​ធំ​ដឹកទំនិញ​រអិល​ជ្រុល​បុក​របាំង​ថ្ម​ចែកផ្លូវ​រង​ការខូចខាត​២​កង់​

180
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ម៉ាក​Hino​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​បើក​រ៉ឺ​យ៉ែ​ចូល​ដីឡូត៍​ខណៈ​ដាក់ លេខ​ទៅមុខ​វិញ​មិន​ចូល​រអិល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​រង​ការខូចខាត​អស់​២​កង់​។​ហេតុ​ការ​រណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងលិច​ស្តុ​ប​នាគ​វ័​ន្ត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​មក​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕S/​