​រថយន្ត​ធំ​បត់​ឆ្លងផ្លូវ​រថយន្ត​តូច​បុក​ពេញទំហឹង​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​២​នាក់

287
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិៈ​រថយន្ត​ឡិច​ស៊ី​ស​RX400h​ទៅបុក​រថយន្ត​ហ៊ី​យិន​ដាយ​ចំហៀង​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​កែង​ផ្លូវ​៣០​ម៉ែត្រ​ក្នុងភូមិ​ទួល​កី​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​កា​បូល​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ហួត សំអុល ភេទ​ប្រុស អាយុ​ជាង​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កងទ័ព វិស្វកម្ម​នៅ​ជិត​រង្វង់​មូល​ចោមចៅ រស់នៅ​ភូមិ​អង្គ សង្កាត់ ប្រទះ​ឡាង ខណ្ឌ​កាបូ​ល ។ រីឯ​អ្នកបើករថយន្ត រងរបួស​ស្រាល មានឈ្មោះ ឆាយ សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ជាមួយ​អ្នកស្លាប់​។​ម្នាក់ទៀត​ដែល​រងរបួស​ធ្ងន់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

ពួកគាត់​ទាំង​៣​នាក់​ធ្វើដំណើរ​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស​RX400h ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AS-5066 ។ ដោយឡែក​រថយន្ត​ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3B.5183 អ្នកបើក​បរបាន​បើកទ្វារ​ចុះ​រត់​បាត់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​ក៏​ទាក់ទង​ទៅ​ជំនាញ​ចរាចរ​ណ៏​មក​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាលរ​ជ​ធានី​ភ្នំពេញ​រងចាំ​ម្ចាស់​រថយន្ត​ទាំងពី​ចូលខ្លួន​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​