​រថយន្ត​ធំ​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុគ្គលិក​ពេទ្យ​ភូមិភាគ​៥​ម្នាក់​ស្លាប់​

461

(​បាត់ដំបង​)​បុរស​ម្នាក់​ជា​បុគ្គលិក​ពេទ្យ​ភូមិភាគ​៥​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​បុក​ជាមួយ​ម៉ូតូ​បើក​បញ្ច្រាស់ទិស​គ្នា​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២៩១៧​នៅលើ​ផ្លូ​ជាតិ​លេខ​៥៧​បេ​ត្រង់ចំណុច​ភូមិ​តា​ស្តា​ឃុំ​តា​ស្តា​ស្រុក​សំពៅ​លូន​។​ដោយឡែក​តៃកុង​ឡាន​បាន​រត់​គេចខ្លួនបាត់​។

​លោក​គឹម វាសនា​មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​សំពៅ​លូន​បាន​ឳ្យ​ដឹងថា​សព​ដែល​រថយន្ត​ធំ​បុក​ស្លាប់​មានឈ្មោះ​សូត្រ វាសនា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់​ភូមិ​តា​ស្តា​ឃុំ​តា​ស្តា​ស្រុក​សំពៅ​លួ​ន​ជា​បុគ្គលិក​ពេទ្យ​ភូមិ​​ភាគ​៥​។​ចំណែក​តៃកុង​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​ទុករ​ថយ​ន​ត​ច​ផល​រត់​គេចខ្លួនបាត់​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​យី​ឌុប​ម៉ាក​ហ៊ី​ណូ ពណ៌​លឿង​ពាក់​ស្លាក​លេខ​ព្រះសីហនុ​៣A១៩២១​បើកបរ​យ៉ាង​លឿន​ពី​ទិស​ខាងត្បូង​ទៅ​ជើង​។​ពេលមកដល់​កន្លែង​គ្រោះថ្នាក់​បាន​រេ​ចង្កូត​ទៅបុក​អ្នកជិះ​ម៉ូតូ​ម៉ា​ករី​វ៉ូ​ពណ៌​លឿង​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​១Q៤៧៥៣​បើក​បញ្ច្រាសទិស​គ្នា​មួយ​ទំហឹង​បណ្តាល​ឳ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ចុះទៅ​ដល់​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​ប៉ូលិស​ចរាចរណ៍​ស្រុក យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​សំពៅ​លូន​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សព​ជនរងគ្រោះ​ជិះ​ម៉ូតូ រថយន្ត​បង្ក​ក្បាល​ពណ៌​លឿង​