​រថយន្ត​ធំ​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​បែកក្បាល

577
ចែករម្លែក
  • 6
    Shares

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​រថយន្ត​ធុន​ធំ​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​និង​ម្នាក់ទៀត​រងរបួស​ខណៈ​ពេល​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​នៅមុខ​ធនាគារ​អេស៊ីលីដា​ផ្លូវ​២១៧​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​កាលពី​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​ស្លាប់ ឈ្មោះ អ៊ូ សួង ភេទ​ស្រី អាយុ ៥៤ រស់នៅ​ភូមិ អូ​សម្ដី​ឃុំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌ ត្រួយ​ចេក គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត ប្រភេទ​សណ្តោង​រឺ​កន្ទុយ ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E- 0515 ។​អ្នកបើកបរ​ឈ្មោះ ហ៊ី​ន យុទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ ភូមិ​រំលង សង្កាត់ កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ ក្រោយ​បង្កហេតុ​អ្នកបើកបរ​ត្រូវបាន​ពលរដ្ឋ​ឃាត់​បាន​ភ្លាមៗ ប្រគល់ឱ្យ​សមត្ថកិច្ច ។​

​ក្រោយ​កើតហេតុ​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​រីឯ​រថយន្ត​និង​ម៉ូតូ​រួមទាំង​អ្នកបើក​បរផង​ត្រូវ​ប្រគល់ឱ្យ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​