​រថយន្ត​ធំ​មួយគ្រឿង​បុក​បង្កាន់ដៃស្ពាន​លើផ្លូវ​ជាតិ​លេខ​៤​កក​ស្ទៈ​ចរាចរណ៍​រាប់​ម៉ោង​

723
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤​ដែល​រថយន្ត​ធំ​មួយគ្រឿង​បុក​បង្កាន់ដៃស្ពាន ត្រូវបាន​កក​ស្ទៈ មួយ​ព្រឹក​ធំ (​រាប់​ម៉ោង​) ទៅមុខ​មិន​រួច​ថយក្រោយ​ក៏​ទៅ​មិន​រួច​។​រថយន្ត​ធំ​បង្ក​នោះ ពាក់​ស្លាក​លេខ រហូតដល់​ទៅ​ពីរ​លេខ​ខុសគ្នា​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២ ប្រចាំការ​ផ្លូវជាតិ​លេខ​៤ បាន​ប្រាប់ថា នៅ​ចំណុច​ស្ពាន​ក្អោ​ង លើផ្លូវ​ជាតិ​លេខ ៤ ចំណុច​គីឡូម៉ែត្រ​លេខ ១៣៨-១៣៩ ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធំ​បុក​បង្កាន់ដៃស្ពាន បណ្តាលអោយ​ចរាចរណ៍​កកស្ទះ​និង​ផ្អាក​បណ្តោះអាសន្ន​ចាប់តាំងពី​ម៉ោងជាង​១០​កន្លះ​ព្រឹក​ថ្ងៃ​៤​សីហា​២០១៨ មកម្ល៉េះ​។

​សមត្ថកិច្ច​បញ្ជាក់ថារ​ថ​យន្ត​ដែល​បង្ក​ហេតុនេះ ជា​រថយន្ត​បែន​ដឹក​ថ្ម ក្បាល​រថយន្ត​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-6795​។ ចំណែក​កន្ទុយ​រថយន្ត​ខាងក្រោយ​ពាក់​ស្លាក​លេខ 4A-3396 មាន​ទិសដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​។ ដល់​ចំណុច​ខាងលើ​បាន​បុក​ជាប់​បង្កាន់ដៃស្ពាន បណ្តាលអោយ​កកស្ទះ​ចរាចរណ៍​ទាំងស្រុង​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​ស្ទូច​យកចេញ​និង​ថា​ចរាចរណ៍​និង​ដំណើរការ​ឡើងវិញ​នៅពេល​ស្ទូច​យក​រថយន្ត​នេះ​បាន​។​ប្រភព​ដដែល​បាន​បន្ត​រថា​រថយន្ត​បង្ករ​ហេតុ​នោះបាន​រំកិល​លើកដាក់​ទៅ​ម្ខាង​បណ្តោះអាសន្ន​សិន ដើម្បី​សម្រួល​ចរាចរណ៍​បើ​គិត មកដល់​ម៉ោង​ជិត​១១​ថ្ងៃ​ត្រង់នេះ ចរាចរណ៍​សមត្ថកិច្ច​បើក​ម្ខាង​បិទ​ម្ខាង អាច​ឆ្លងកាត់​បានជា​បណ្តើរៗ​ហើយ​៕S/​

​រថយន្ត​ធំ​មួយគ្រឿង​បុក​បង្កាន់ដៃស្ពាន​លើផ្លូវ​ជាតិ​លេខ​៤​កក​ស្ទៈ​ចរាចរណ៍​រាប់​ម៉ោង​