​រថយន្ត​ធំ​មួយគ្រឿង​បើក​បុក​តូប​លក់​ផ្លែ​ចេក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​

801
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បើក​បុក​តូប​លក់​ផ្លែ​ចេក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​បានកើ់ត​គើ​ង​នៅ​ចំណុច​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩​និង​លេខ​១០០​កាលពី​រសៀល​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨​។​

លោក​យឹម​វ៉ាង​នាយរង​ប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មានឈ្មោះ​ហៀ​ង​សីហា​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ជ្រៃ​មង្គល​ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គ​ស្នូល​ខេត្ត​កំណា​ល​។​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ព្រះសីហនុ​3A6028​បើកបរ​ពី​លិច ទៅ​កើត​។​

មកដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​មនុស្ស​កំពង់​លក់​ផ្លែ​ចេក​នៅលើ​ច​ញើ​ម​ផ្លូវ បណ្ដាល​អ្នកលក់​ចេក ឈ្មោះ​ហួត​សៅ​ឌី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​រងរបួស ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​កងពល​យោធា​លេខ ៣១​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​រថយន្ត​និង​អ្នកបើក​បរបាន​នាំមក​អធិការនគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​រថយន្ត​ធំ​មួយគ្រឿង​បើក​បុក​តូប​លក់​ផ្លែ​ចេក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​

#