​រថយន្ត​ធំ​សណ្តោង​រឺ​ម៉ក់​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

669
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រថយន្ដ​ធុន​ធំ​សណ្តោង​រឺ​ម៉ក់​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះ​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥.៤៦​ស្ថិត​ត្រង់ចំណុច​ភូមិ​រំលោង​សង្កាត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយគ្រឿង ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3E1705​សណ្ដោង​រឺ​ម៉ក​ពាក់​ស្លាក​លេខ​តាកែវ​4A0004​អ្នកបើកបរ​មិន​ស្គាល់​ឈ្នោះ បើកបរ​ពី​លិចទៅ​កើត​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក​exciter ពណ៌​លឿងទុំ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ភី​ន​ដាលីន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ផ្លូវ​ជ្រូក ឃុំ​សែន​ដី ស្រុក​សំរោង​ទង​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​រថយន្ត​សារ​មុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំពោះ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​