​រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា​នៅក្នុង​ស្រុក​ព្រៃនប់​មាន​អ្នករបួស​តែ​គ្មាន​អ្នកស្លាប់​

1185
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​និង រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង ទៀត​បុក​បុក​គ្នា​ទាំង​ព្រឹក​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស​តែ​គ្មាន​អ្នកស្លាប់ ។​​ករណីនេះ​កើតឡើង​នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៤​ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៨​។​

​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​ប្រាប់ថា ហេតុការណ៍​នេះ បណ្តាលឱ្យ​មនុស្ស​ម្នាក់​រងរបួស តែ​មិនមាន​មនុស្ស​ស្លាប់​ទេ​។​ក្រោយ​កើតហេតុ​ភ្លាមៗ​ជំនាញ​ខាង​ចរាចរណ៍​ផ្លូវគោក​ស្រុក​ព្រៃនប់​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​ហើយ​ប្រមូល​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការ​ប៉ូលីស​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕S/​