​រថយន្ត​នាយក​រដ្ឋបាល​ស្រុក​អង្គរធំ​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​

90
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្នុង​គ្រោះថ្នាក់​រថយន្តបុក​ជាមួយ​ម៉ូតូ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ខាងជើង​ផ្លូវ​ចុះ​ភូមិ​ប្រហែល​២០០​ម៉ែត្រ លើផ្លូវ​ក្រាល​កៅស៊ូ​ស្ថិតនៅ​ក្នុងភូមិ​ភ្លុង​ឃុំ​លាងដៃ​ស្រុក​អង្គរធំ​កាលពី​យប់​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ទោ​ជ្រិញ​គឹម​នី​អធិការនគរបាល​ស្រុក​អង្គរធំ​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​រវាង​រថយន្ត​ម៉ាក់​អ៊ី​ស៊ុយ​ស៊ុយ​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​សៀមរាប​2A8754​។​បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពាក់​ស្លាក​លេខ​សៀមរាប​1X2453​ដែល​ជិះ​ឌុ​ក​គ្នា​២​នាក់​។

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​លោក​បន្តថា​ករណីនេះ​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នកជិះ​ពីក្រោយ​ស្លាប់ នៅនឹងកន្លែង​។ ជនរងគ្រោះ​ទី​១​មានឈ្មោះ​ឈិន វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​សំរោង​ឃុំ​លាងដៃ​ស្រុក​អង្គរធំ​ខេត្តសៀមរាប​។​ទី​២​ឈ្មោះ​ភិន​រ៉េ​ភេទ​ប្រុស​២៣​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ​។

​ទោះបី​សមត្ថកិច្ច​បានធ្វើការ​តាម​ភារកិច្ច​ហើយ​តែ​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ​ខាន​ម៉ាង​ជា​នាយក​រដ្ឋបាល​នៅ​សាលាស្រុក​អង្គរធំ​។​ប្រភព​បន្តថា​មុនពេល​កើត​ជនបង្ក​បាន​ជួបជុំ​មិត្តភក្តិ​ស៊ីផឹក​រហូតដល់​ស្រវឹង​ក៏​បើកបរ​រថយន្ត​ចេញពី​ទីតាំង​ផឹង​ហើយក៏​បង្ក​ជា​គ្រោះថ្នាក់​នេះ​ឡើង​៕S/​

#