​រថយន្ត​និង​ម៉ូតូ​ប៉ះគ្នា​បណ្តាលឱ្យ​រងរបួស​ពីរ​នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ

816
ចែករម្លែក

ដោយ : ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ នឹង​អ្នករួមដំណើ​ត្រូវជា​កូនរង​របួសស្រាល ក្នុងករណី​គ្រោះ​ចរាចរណ៍​រវាង​រថយន្ត​បុក​នឹង​ម៉ូតូ​ក្នុងទិសដៅ​ច្រាសទិស​គ្នា​។​កាលពី​ម៉ោង​១១​នឹង​៣០​នាទី​ត្រូវ​នឹង​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៩​នៅលើ​កំណាត់​ផ្លូវលំ​ក្នុងភូមិ​រពាក់​ឃុំ​ឈ្មួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។

​ជនរងគ្រោះ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ មាន សា​វ៉ិ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​រពាក់ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​(​មាន​ពាក់មួក​សុវត្ថិភាព​)​បាន​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។ រីឯ​អ្នករួមដំណើរ​ឈ្មោះ ទៀត សុគន្ធា ភេទ​ស្រី អាយុ​១១​ឆ្នាំ​ត្រូវជា​កូនបង្កើត​អ្នកបើកបរ​(​មាន​ពាក់មួក​សុវត្ថិភាព​)​រងរបួស​ស្រាល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​។​

​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ​កង់​៦​ស្លាក​លេខ​បន្ទាយមានជ័យ​៣A០៣៤៤​។​ឯ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ខ្មៅ​ស្លាក​លេខ​បន្ទាយមានជ័យ​1 T 0827 ៕S/

​រូបថត : រថយន្ត​និង​ម៉ូតូ​ប៉ះគ្នា ម្នាក់​រងរបួស​ធ្ងន់ ម្នាក់ទៀត​រងរបួស​ស្រាល លើផ្លូវ​លំនៅ​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ (​រូប​:​ប​.​ជ័យ​)​

#