​រថយន្ត​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​បុក​បណ្ដាលឱ្យ​ហួស​ចូល​ហាង​គុយទាវ​

452
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​វី​ហ្គោ​បើក​យ៉ាង​លឿន​ហើយ​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ព្រូស​បុក​ពេញទំហឹង​បណ្ដាល​វី​ហ្គោ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​លក់​គុយទាវ​បណ្ដាល​បាក់​សរស​ផ្ទះ​មូ​យ​ចំហៀង​រង​ការខូចខាត​និង​សម្ភារៈ​មួយចំនួន​តែ​មិនមាន​អ្នក​គ្រោះថ្នាក់​ទេ​។​

​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​ហ​នុ​កែង​និង​ផ្លូវ​១៤៣​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៩​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​វាស់​វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មករា​រង់ចាំ​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕S/​