​រថយន្ត​បត់​ត្រឡប់ក្រោយ​ត្រូវ​ម៉ូតូ​បុក​រងរបួស​ធ្ងន់​ក្មេងស្រី​ម្នាក់​

835
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៥៥​នាទី​យប់​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ToyotaPrado​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B2166​បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​។លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​បត់​ឆ្វេង​បណ្តាល​ក្មេងស្រី​ម្នាក់​បើក​ម៉ូតូ​ម៉ាក​Suzukilet​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FB5254​បើកបរ​ទិសដៅ​ស្រប់គ្នា​បុក​រថយន្ត​នោះ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗ​។​ចំណែក​បុរស​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​ត្រូវ​កម្លាំង​អន្តរាគមន៍​ដេញ​ឃាត់​បាន​ត្រង់ចំណុច​ស្ពាន​បា​ឡេ​។

​ក្រោយ​កើតហេតុ​ខាង​កម្លាំង​អន្តរាគមន៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/

​រថយន្ត​បត់​ត្រឡប់ក្រោយ​ត្រូវ​ម៉ូតូ​បុក​រងរបួស​ធ្ងន់​ក្មេងស្រី​ម្នាក់​