​រថយន្ត​បត់​ត្រឡប់ក្រោយ​អ្នកជិះ​ម៉ូតូ​មើល​មិនទាន់​បុក​របួសធ្ងន់​

667
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​អ្នកជិះ​ម៉ូតូ​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ខណៈ​ជិះ​ម៉ូតូ​មិនបាន​មើល​ក៏​ទៅបុក​រថយន្ត​ភាគី​ម្ខាង​ទៀត​ក្នុងពេលដែល​រថយន្ត​បត់​ត្រឡប់ក្រោយ​ក្នុងទិសដៅ​ស្របគ្នា​(​ភ្នំពេញ​-​ក្រុងព្រះសីហនុ​)​។​

ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៧/១៧៨​ក្នុងភូមិ​ចំការកៅស៊ូ​ឃុំ​ជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោង​ជិត​៧​កន្លះ​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង រវាង​រថយន្ត​ម៉ាក​HYUN DAI ផ្លាកលេខ​ភ្នំពេញ​3C6942​បើកបរ​ដោយ​ឈ្មោះ​យី​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​មូល​ឃុំ​ឃើ​ង​គោរ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ចំណែក​ភាគី​ខាង​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ សឿន សៀក ភេទ​ប្រុស​អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ឃុំ​ទឹកល្អក​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​បាន​រងរបួស​ធ្ងន់ធ្ងរ​។​ជនរងគ្រោះ​ក៍​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ដែល​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​នោះ បាន​រត់គេចខ្លួន សមត្ថកិច្ច​ឃាត់​ចាប់​តែ​រថយន្ត​នាំយក​មកកាន់​អធិការ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕S/​