​រថយន្ត​បី​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ភ្នំស្រួច​

444
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បី​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៦.១០៧​ស្ថិត​ត្រង់ចំណុច​អូ​គគីរ​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ៊ុ​យ​ស៊ូ​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A1122​សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក​លេខ​ព្រះសីហនុ​4A1237​។​អ្នកបើកបរ​ដោយ​ឈ្មោះ​ស​ចាន់​ធី​ធ្វើការ​នៅ​ក្រុមហ៊ុន​HLH​បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ចង្កូត​បុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A6760​បើកបរ​ដោយ​ឈ្មោះ​ឡាយ​សុភា​ន់​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុក​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ​ខេត្តកំពង់ចាម​ដែល​ខូច​ចត​ទុកចោល​លើ​ថ្នល់​។​

ដោយ​មិនទាន់​អស់​ល្បឿន​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ស៊ីណា​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2C8818​អ្នកបើកបរ​ឈ្មោះ​សុខ​លៀប​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ខេត្ត​ព្រះសីហនុ​។​

​អ្នករួមដំណើរ​ជាមួយ​៤​នាក់​ទៀត​១.​ឈ្មោះ​SuHang​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជា​ជនជាតិ​ចិន​២​។​ឈ្មោះ​ហង់ សារិទ្ធ​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​៣.​ឈ្មោះ​អូន​រ៉ូ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​។​៤.​ឈ្មោះ​សុខ​សុ​វ៉ាន់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​។​បណ្តាល​ឲ្យ​អ្នកជិះរថយន្ត​តូ​យូ​តា​ស៊ីណា​ទាំង​ប្រាំ​នាក់​រងរបួស​ធ្ងន់​។​

ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​ចំណែក​អ្នករងរបួស​ទាំង​ប្រាំ​នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ចំពោះ​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវបាន​នគរបាល​ជំនាញ​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​