​រថយន្ត​បី​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​បណ្តាល​ឲ្យ​ខូ​ត​ខាត​យ៉ាងដំណំ​

627
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹង​ស្រឿងៗ​បើករថយន្ត​មួយគ្រឿង​ជ្រុល​ទៅបុក​រថយន្ត​ពី​គ្រឿង​នៅខាងមុខ​ដែល​ស្រប​ទិសដៅ​គ្នា​ពីក្រោយ​បន្តកន្ទុយ​គ្នា បណ្ដាល​ឲ្យ​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មុខ​វត្ត​ទឹកថ្លា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សុ​ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្កាក​លេខ​ភ្នំពេញ​2AO-1767 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត ។​

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL1203​ដែល​ធ្វើដំណើរ​នៅខាងមុខ​ស្រប​ទិសដៅ​គ្នា​ចំ​ពី​ពីក្រោយ បណ្តាល​ឲ្យ​កំពិត​កាង​និង​បែក​ស្តុ​ប​ខាងស្តាំ​។​

រួច​រុញ​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR-6018 ដែល​ធ្វើដំណើរ​នៅខាងមុខ​ដូចគ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​។ តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​ចំណែក​រថយន្ត​បង្ក​ខូច​ផ្នែក​ខាងមុខ​និង​ផ្ទុះ​ពោង​ទាំងពី​ខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងបី​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/

​រថយន្ត​បី​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​បណ្តាល​ឲ្យ​ខូ​ត​ខាត​យ៉ាងដំណំ​