​រថយន្ត​បើកបុកអ្នកជិះ​ម៉ូតូ​បណ្តាល​ស្លាប់​ម្នាក់​របួសធ្ងន់​៣​នាក់​

911
ចែករម្លែក

(​បន្ទាយមានជ័យ​) ៖ រថយន្ត​ធុន​ធំ​ដឹក​ដី​ធ្វើ​ផ្លូវ​ក្រុមហ៊ុន​ចិន​បុក​ម៉ូតូ​បណ្តាល​ស្លាប់​ម្នាក់​និង​របួសធ្ងន់ ៣​នាក់​ដែល​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៤០​នាទី កាល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវ​លេខ​៥៨​ស្ថិត​ភូមិ​.​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​​បាន​ឲ្យដឹងថា​​ជនរងគ្រោះ​ដែល​ស្លាប់មាន​ទី​១-​ឈ្មោះ​សឿន​ប៉ាល់​ភេទ​ស្រី​អាយុ​១០​ឆ្នាំ​និង​របួសធ្ងន់​៣​នាក់ ទី​២-​ឈ្មោះ ហ៊ឹម វុទ្ធី ភេទ​ប្រុស ភេទ​អាយុ​១៨​ឆ្នាំ ទី​៣-​ឈ្មោះ ហឹម ស្រី​ង៉ា​ក់ ភេទ​ស្រី អាយុ​០៨​ឆ្នាំ និង​ទី​៤-​ឈ្មោះ រឿន ស្រី​ដាវ ភេទ​ស្រី អាយុ​១០​ឆ្នាំ ជនរងគ្រោះ​រស់នៅ​ភូមិ​កើតហេតុ​។​

​មន្ត្រី​ដដែលបាន​បន្ត​ថា​នៅពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ធុន​ធំ​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​ម៉ូតូ​ធុន​ហុងដា​ដែល​ពាក់​ស្លាក់​លេខ​បាត់ដំបង 1M-6679 ដែល​ឌុប​គ្នា ៤​នាក់ ពេញទំហឹង​បណ្តាល​របួសធ្ងន់​ត្រូវបាន​សង្គ្រោះបន្ទាន់​ស្លាប់​ម្នាក់​នៅ​ពេទ្យ​៣​នាក់​របួសធ្ងន់​។​​

ក្រោយពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​ឃាត់​រថយន្ត​ដែល​បង្ក​តែ​អ្នកបើកបរ​គេចខ្លួន​ដោយ​សុវត្ថិភាព​ចំណែក​រថយន្ត​ដែល​បង្ក​ប្រគល់ជូន​កម្លាំង​នគរ​ជំនាញ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕S/