​រថយន្ត​បើក​កៀរ​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

914
ចែករម្លែក
  • 23
    Shares

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយសារតែ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​កៀរ​ម៉ូតូ​របស់គាត់​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ប្រភព​បន្តបាន​ឱ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ទាំ ទុម ភេទ​ប្រុស​អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ព្រូឡាន ស្នាក់​ម្តុំ​ផ្លូវ​ទំនប់​កប់​ស្រូវ​។ ខណៈ​ទើបតែ​ចេញពី​ធ្វើការ​ក៏បាន​ធ្វើដំណើរ​ទៅផ្ទះ​របស់ខ្លួន​វិញ​ដោយ បើកបរ​ម៉ូតូ​ម៉ាក សង់​ឌ្រី​ម​ស៊េ​រ ១២៥ សេរី​ឆ្នាំ​២០១៨​ពណ៍​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ​.1GY 0092​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​។

ស្រាប់តែ​ដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បាន​បើក​យ៉ាង​លឿន​ហើយ​បាន​កៀរ​ដៃចង្កូត​ម៉ូតូ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ ឯ​រថយន្ត​វិញ​បើក​រត់គេច​ដោយ​សុវត្ថិភាព​។​​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​បានធ្វើ​កំណត់ហេតុ​នឹង​ប្រគល់​សព​ទៅឱ្យ​ក្រុមគ្រួសារ​សាច់​ញា​ត្តិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​ខាង​ប្រពន្ធ​ក្នុង​ខេត្តតាកែវ​៕S/​

​រថយន្ត​បើក​កៀរ​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​