​រថយន្ត​បើក​កៀរ​ម៉ូតូ​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ក្រឡាប់ ​​រថយន្ត​ធ្លាក់​ចិញ្ចើមផ្លូវ​

585
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ពី​រនាក់​បាន​រងរបួស ​ខណៈ​កំពុង​បើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ត្រូវរថយន្ត​បើក​កៀរ​ម៉ូតូ​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ក្រឡាប់ ចំណែក​​រថយន្ត​ធ្លាក់​ចិញ្ចើមផ្លូវបណ្តាលឱ្យ​ក្រឡាប់​ផ្ងា​រជើង។​គ្រោះថ្នាក់​ចរាចរ​នេះ​ស្ថិតនៅ​ចំណុច​ខាង​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុង​សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ​ ។ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​:៣០​នាទី​ យប់​ថ្ងៃទី​៦​ខែមិថុនា ​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះមក​ដល់​បាន​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា​ដោយ​ខាង​ភាគី​រថយន្ត​ចេញ​សំណង​ទៅឱ្យ​ភាគី​ម៉ូតូ​ចំនួន​១៥០​ដុល្លារ​ ម៉ូតូ​កង់​បី​ចំនួន​៩០០​ដុល្លារ ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែងកើតហេតុ​៕S/​Ha