​រថយន្ត​បើក​ក្រឡាប់​ខ្លួនឯង​ដោយសារ​មេឃ​ភ្លៀង​របួសធ្ងន់​២​នាក់​

294
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​អ្នកបើកបរ​និង​អ្នករួមដំណើរ​រងរបួស​ក្នុង​គ្រោះថ្នាក់​រថយន្ត​តូច​ក្រឡាប់​ពេល​មាន​ភ្លៀង​ធ្លាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទីប្រជុំជន​ស្រុក​ព្រះនេត្រព្រះ​ស្ថិតនៅ​ភូមិ​គោក​លុន​ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​។

លោក​វរសេនីយ៍​ឯកមាស​ប្ញ​ទ្ធី​អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​៖​អ្នកបើកបរ​រថយន្ត​ឈ្មោះ​រ៉ិ​ន​ស៊ី​ណាត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅ​ភូមិ​សុ​ភី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោ​ភ​ណ័​ខេត្តបន្ទាយមានជ័យ និង​អ្នករួមដំណើរ​ឈ្មោះ​សាម បាន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​៕S/

​រូបថត : រថយន្ត​កា​ម៉ា​រី​ក្រឡាប់​ផ្ងារជើង​ខ្លួនឯង​ដោយសារ​មេឃ​ភ្លៀង​: របួសធ្ងន់​ចំនួន​២​នាក់ (​រូប​:​ប​.​ជ័យ​)​

#