​រថយន្ត​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​រង​ការខូចខាត​ទាំងសង្ខាង​

743
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​មន្ត្រីនគរបាល​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ក៏ត្រូវ​រថយន្ត ម៉ាក​កា​ម៉ា​រី បា​ឡែ​ន បើក​ដោយ​បុរស​ម្នាក់ ដែលជា​មន្ត្រីនគរបាល​ដូចគ្នា បាន​ជ្រុល​ទៅបុក ចំហៀង​គូថ​ក្រោយ​បណ្តាលឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ ។

ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅ​ជិត​វិទ្យាល័យ​ទួល​អំពិល ផ្លូវ​២១៧ កែង​និង​ផ្លូវ​បេតុង អត់​លេខ ភូមិ​បុរី​កម្មករ សង្កាត់​ដង្កោ ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ប្រភព​បានឱ្យដឹងថា មុន ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល ពន្លត់​អគ្គិភ័យ​ម្នាក់​អាយុ​ប្រហែល ជាង​៤០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W 8952 បានធ្វើ​ដំណើរ​តាមផ្លូវ ២១៧ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​។

ខណៈ​មកដល់​ចំណុចកើតហេតុ បាន​បត់​ឆ្វេង ឆ្លង​ចូលទៅ​តាមផ្លូវ បេតុង​អត់​លេខ លុះ​រថយន្ត​បត់​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ក៍​ស្រាប់​តែមាន​បុរស​ម្នាក់ទៀត ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីនគរបាល​ដូចគ្នា វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក់ កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB -4219 បានធ្វើ​ដំណើរ​តាមផ្លូវ ២១៧​ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​។

ចាប់​ហ្វ្រាំង​មិនទាន់បាន​ជ្រុល​ទៅបុក និង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ចំ​ចំហៀង ខាងស្តាំ​យ៉ាង​ពេញទំហឹង បណ្តាល​រថយន្ត ហាយ​ឡែ​ន​ឌ័​រ រង​ការខូចខាត ក្រ​ពិត​គូថ​ក្រោយ​ចំហៀង​ខាងស្តាំ និង​វៀច​កង់​ក្រោយ តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ។ដោយឡែក​រថយន្ត កា​ម៉ា​រី​បា​ឡែ​ន​វិញ រង​ការខូចខាត ខ្ទេចខ្ទី​ផ្នែក​ខាងមុខ​យ៉ាងដំណំ តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូចគ្នា ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ់​ខណ្ឌ​បាន​ចុះទៅ​កន្លែងកើតហេតុ រួច​ហើយក៍​បានអោយ​តំណាង​ភាគី ទាំងសង្ខាង​សម្របសម្រួល​គ្នា ម្តងទៀត ហើយ​ណាមួយ​ដោយសារតែ អ្នក​ទាំងពីរ គឺជា​កងកម្លាំង​ដូចគ្នា សុខចិត្ត យក​រថយន្ត​ទៅ​ជួសជុល រៀងៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង ៕S/​

​រថយន្ត​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បុក​រង​ការខូចខាត​ទាំងសង្ខាង​