​រថយន្ត​បើក​ដាច់​ក្រឡេក​ង់​មុខ​បណ្តាលឱ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ពីរ​អ្នក​និង​រងរបួស​ធ្ងន់​៥​នាក់​

1039
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​បើក​ដាច់​ក្រឡេក​ង់​មុខ​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស​ពីរ​អ្នក​និង​រងរបួស​ធ្ងន់​៥​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៥.១៩៦ ស្ថិតក្នុង​ភូមិ​ពាក់​ស្បែក​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​៦.១៥​នាទី​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៨​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ឱ្យដឹងថា ករណី​គ្រោះថ្នាក់​ខាងលើនេះ គឺ​បណ្តាលមកពី​រថយន្ត​ដាច់​ក្រឡេក​ង់​មុខ ផ្នែក​ខាងស្តាំ ហើយ​ស្ថិតនៅក្នុង​ល្បឿន​លឿន ទើប​ធ្វើឱ្យ​រថយន្ត​ធ្លាក់​ពីលើ​ផ្លូវ ក្រឡាប់​ជាច្រើន​ត្រឡប់ មក​ប៉ះ​ជាមួយនិង​បង្គោល​ភ្លើង បាក់​អស់​ចំនួន​១​ដើម​។ គ្រោះថ្នាក់​នេះ​បានធ្វើឱ្យ​មនុស្ស​ចំនួន​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ចំណែក​៥​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​កងពលធំ​អន្តរាគមន៍​ដឹក​ភ្លាមៗ​យកទៅជួយ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​សម្តេច​តេ​ជោ ហ៊ុន សែន​ស្រអែម​។​

​លោក យឿ​ម ឡំ អធិការរង​នគរបាល​ស្រុក​ជាំ​ក្សាន្ត បានឱ្យដឹងថា ជនរងគ្រោះ​បាត់បង់​ជិត​ទី​១​ឈ្មោះ អ៊ុ​ល សុខា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទី​២ ភេទ​ស្រី​ស្លាប់​តែ​មិន​ស្លា​ល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​អ្នករងរបួស​ឈ្មោះ ចាន់ យ៉ុង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រងរបួស​ធ្ងន់​, ឈ្មោះ អ៊ុ​ល ស្រីណូ ភេទ​ស្រី អាយុ ២៤​ឆ្នាំ រងរបួស​ធ្ង​ន​,​។

ឈ្មោះ អ៊ុ​ល ដា​វីត ភេទ​ប្រុស អាយុ​៦​ឆ្នាំ រងរបួស​បាក់ជើង​ស្តាំ និង​បាក់ឆ្អឹង​ដងកាំបិត​,​ឈ្មោះ អ៊ុ​ល ដា​រា ភេទ​ប្រុស អាយុ​៦​ឆ្នាំ របួស​ដៃ​ឆ្វេង និង​ឈ្មោះ សិ លា ភេទ​ស្រី អាយុ​២៦​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំងអស់​រស់នៅ​ភូមិ​ហាង​ខូ​សួន ឃុំ​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​លោក​លោក យឿ​ម ឡំ បាន​បន្តថា​រថយន្ត​ដែល​រងគ្រោះ​ម៉ាក​លុច​ស៊ី​ស​RX៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​២A.​កំពង់ធំ​.១៦.១១ បើកបរ​ក្នុង​ទឹ​សដៅ ពី​ជើង​ទៅ​ត្បូង​។​ប្រភព​ដដែល​បាន​បន្តថា​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៥​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​សម្តេច​តេ​ជោ ហ៊ុន សែន​ស្រអែម​ដឹក​យកទៅជួយ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​។

ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​កម្លាំង​កងទ័ព​ជួយ​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​ត្រពាំង​សង្កែ​ខាងកើត រង់ចាំ​សាច់ញ្ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណីរ​៕S/

​រថយន្ត​បើក​ដាច់​ក្រឡេក​ង់​មុខ​បណ្តាលឱ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ពីរ​អ្នក​និង​រងរបួស​ធ្ងន់​៥​នាក់​