​រថយន្ត​បើក​បុក​គោយន្ត​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​៥​នាក់​

161
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រថយន្ត​បាន​បើក​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​ម្នាក់ ​រងរ​បួស​ធ្ងន់​ស្រាល​៥​នាក់​ នៅលើ​ផ្លូវជាតិ​លេខ​៤៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ​ត្រង់ចំណុច​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ កាលពី​ល្ងាច​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ត្រូពិច ​អ្នកបើកបរ​ឈ្មោះ​គុណ​ មករា​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​(​របួសធ្ងន់​)​រស់នៅ​ភូមិ​បុរី​កម្មករ​ សង្កាត់​ច្បារមន​ក្រុង​ច្បារមន​។​មកដល់​ចំណុច​ខាងលើ​បាន​បុក​គោយន្ត​ម៉ាក​គូ​បូ​តា​ ពណ៌​ក្រហម​មាន​សណ្តោង​រ៉ឺម៉ក​ អ្នកបើកបរ​ឈ្មោះ គា រដ្ឋា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​របួសស្រាល​) មាន​ដឹក​មនុស្ស​ចំនួន ៤​នាក់ ១. ជា ចិ​ត្ត្រា ភេទ​ស្រី អាយុ ២៩​ឆ្នាំ (​របួសធ្ងន់​)២.​វុន ដាំ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ (​របួសស្រាល​)។៣.​គា​រតនា​ ភេទ​ស្រី​អាយុ​៥​ឆ្នាំ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​៤​ គា​រតន​ ភេទ​ប្រុស​អាយុ​៩​ខែ​(​របួសធ្ងន់​)​អ្នក​ទាំង​៥​រស់នៅ​ភូមិ​តា​ដេ​ស​ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្តាលឲ្យមនុស្ស​ស្លាប់ និង​របួស​សរុប ៦​នាក់​៕S/​Ha