​រថយន្ត​បើក​បុក​ចូល​កន្លែង​លក់​បាយ​ឆា​នៅ​ជិត​វិមានឯករាជ្យ​

773
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​ហ្វ​ត​រ៉េ​ន​ជឺ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ចូល​កន្លែង​លក់​បាយ​ឆា​មីឆា​មួយកន្លែង​បណ្តាល​ឲ្យ​ខ្ទេច​ឥ​វ៉ាន់​នៅ​កន្លែង​លក់​នោះ​ស្ទើ​តែ​ទាំងស្រុង​ហើយ​បង្ក​ឲ្យ​មាន​អ្នករងរបួស​២​នាក់ ។​

ហេតុការណ៍​បានក់​យ​ឡើ់ង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ព្រះ​នរោត្តម កែង​ផ្លូវ ៣០២ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ ចំការមន​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហ្វ​ត​រ៉េ​ន​ជឺ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC5631​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុងស្ថានភាព​ស្រវឹង​។

​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​បុក​ចូល​កន្លែង​លក់​បាយ​ឆា​មីឆា​មួយកន្លែង​នៅខាងមុខ​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ និង​ទល់មុខ ហាង​ម្លិះ បណ្តាល​ឲ្យ​រង​ការខូចខាត​ឥ​វ៉ាន់​លក់ដូរ​នោះ​ស្ទើ​តែ​ទាំងស្រុង​។​

ក្នុងនោះ​បង្ក​ឲ្យ​មាន​អ្ន​រងរបួស​ស្រាល​២​នាក់​អ្នកលក់​ម្នាក់​នឹង​ភ្ញៀវ​ម្នាក់ ។​ព្រមទាំង​ដាច់​បង្គោល​ស្លាក សញ្ញា​ចរាចរ​ណ៏​បង្ហាញផ្លូវ​អស់​១ ប៉ើង​ខ្ទាត​ប្រហែល​១០​ម៉ែត្រ​និង​ម៉ូតូ​មួយគ្រឿង ព្រមទាំង​ប៉ើង​ធុង​ទឹក​ស៊ុប​គុយទាវ​ជាង​១០​ម៉ែត្រ​។ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​បាក់បែក​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​ក៏​ឃាត់ខ្លួន​តៃកុង​រថយន្ត​យកទៅ​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​ដើម្បី​រង់ចាំ​ខាង​ចរាចរណ៍​ក្រុង​មក​យក​តៃកុង​ឡាន​និង​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ​៕S/​

#