​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​រងរបួស​ធ្ងន់​២​នាក់​

491

(​តាកែវ​)៖​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​រងរបួស​ធ្ងន់​២​នាក់​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​២​ចន្លោះ​បង្គោល​គ​.​ម​លេខ​៧០​និង​៧១​ស្ថិតនៅ​ចំណុច​ភូមិ​ច្រេស សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​ក្រុង​ដូន​កែវ​បានឱ្យដឹងថា រថយន្ត ម៉ាក នីសា​ន់ ពណ៌​លឿង ពាក់​ស្លាក​លេខ បាត់ដំបង 5A 0007 ប្រភេទ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ ។ ចំណែក​ម៉ូតូ​ម៉ាក ហុងដា C125 សេរី​២០១៧ ពាក់​ស្លាក​លេខ កំពង់ចាម 1Q 7137 បើកបរ​ដោយ​ឈ្មោះ មាស សៀក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​តា​សំ ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។

​រីឯ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា C125 សេរី​២០១៧ ពាក់​ស្លាក​លេខ តាកែវ 1M 2633 អ្នកបើកបរ​ឈ្មោះ ភឹម ហ៊ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់ មាន​អ្នករួមដំណើរ​២​នាក់​រួមមាន​ឈ្មោះ ភឹម ហ៊​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ឈ្មោះ ម៉េង រស្មី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំង​៣​រស់នៅ​ភូមិ​រូង ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ ជាមួយគ្នា ។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ប៉ូលីស​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​ម្នាក់ឯង​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ដោយ​ព្យាយាម​វ៉ា​រថយន្ត​ដឹក​ដែក​មួយគ្រឿង​។​លុះ​វ៉ា​ផុត​ក៏​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ជិះ​គ្នា​៣​នាក់​បណ្ដាលឱ្យ​ម៉ូតូ​ទាំង​២​ខ្ទាត​ចូលទៅ​រថយន្ត​នោះ​តែម្ដង​។​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវ​បានក​ន្លាំ​ង​ជំនាញ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​រងរបួស​ធ្ងន់​២​នាក់​(រូប៖វ៉េបសាយ)