​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​បួស​ធ្ងន់​ម្នាក់​

168
ចែករម្លែក

​វ៉ៃ​គោ​/​ស្វាយរៀងៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​ម្នាក់ទៀត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​សាមគ្គី​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ធ្វើដំណើរ​ពី​ទិសខាងកើត​ម៉ាក​ISUZU​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC3045​បើកបរ​ដោយ​ជន​មិន​ស្គាល់មុខ​។​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​ស្វាយរៀង​1Q5057​។​

បើកប​ដោយ​ឈ្មោះ​រាជ​ចនក​ក្កដា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។​អ្នករួមដំណើរ ឈ្មោះ ចនគ​ង្គា ភេទ​ស្រី អាយុ​១៨​ឆ្នាំមុន​របរ​កម្មការិនី​រោងចក្រ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​រងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ​៕S/