​រថយន្ត​បើក​បុក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ក្នុង​ខណ្ឌចំការមន​

265
ចែករម្លែក

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ទំនង​ងងុយគេង​បាន​បើករថយន្ត​ម៉ាក​PAJERO​មួយគ្រឿង​ជ្រុល​ទៅបុក​បុក​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​កាលពី​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គឺមាន​បុរស​ម្នា​ក់បាន​បើករថយន្ត​ម៉ាក​MITSUBISHIPAJERO​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-0192 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ខ​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ទំនង​ងក់​មួយភាំង​ស្រាប់តែ​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បង្ក​បាន​ព្យាយាម​ចាកចេញ​ពី​កន្លែងកើតហេតុ​បាត់​ដោយ​ទុក​រថយន្ត​ឲ្យ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ដោះស្រាយ​តាម​ក្រោយ ៕S/​