​រថយន្ត​បើក​បុក​និង​កិន​បុរស​ម្នាក់​បណ្តាល​ឱ្យស្លាប់​នៅ​ខណ្ឌ​ជ្រោយចង្វា​

603
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ បុរស​ម្នា​ក់បាន​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ខណៈ​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់ទៅផ្ទះ​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បុក​ពីក្រោយ​និង​កិន​។​ពេលនោះ​មាន​ជន​ឆ្លៀតឱកាស​លើកយក​ម៉ូតូ​ជនរងគ្រោះ​និង​លុយ​ចំនួន​៥០០​ដុល្លារ​គេច​បាត់​​ ​​បន្សល់ទុក​លុយ​ក្នុងកា​បូក​តិចតួច​។​

​ហេតុការណ៍​គួ​រឲ្យ​ហួសចិត្ត​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​ ខាងកើត​ស្ពានព្រែក​ព្នៅ​ប្រមាណ​ជិត​មួយ​គីឡូ​ម៉ែត្រ​​ ក្នុងភូមិ​ព្រែ​កតារ​ត្ន័​សង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ជ្រោយចង្វា ​កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​(​ស្លាប់​)​មាន​ឈ្មោះ​ហេង​ ពៅ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​មុខរបរ​បើករថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​សូគីម៉ិច​ ស្នាក់​នៅផ្ទះ​លេខ​៤៧៤​ ​ផ្លូវ​លេខ​៦​ ​ភូមិ​ក្តី​ចាស់​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វា។​​ មាន​ស្រុកកំណើត​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិ​ច្ចជំនាញ​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​ធ្វើ​កំណត់ហេតុ​​រួច ​ប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ចំណែក​ជនសង្ស័យ​ដែលឆ្លៀតឱកាស​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បាត់​នោះ​សមត្ថ​កិ​ច្ចនឹង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕S/​Ha