​រថយន្ត​បើក​បុក​បុរស​ម្នាក់​ពេល​ដើរ​ឆ្លងថ្នល់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​ស្រុក​សំរោង​ទង​

783
ចែករម្លែក

(​កំពង់ស្ពឺ​)៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​មួយគ្រឿង​បាន​បើក​បុក​បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ភូមិ​ត្រពាំង​រកា​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦​និង​៣៧​កាលពី​យប់​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៧​។​

​សាក្សី​បានឃើញ​ហេតុ​ការ​បាន​និយាយ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ​មុំ​ហាក់​អាយុ​៣៤​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​កំពុង់ប្រាសាទ​ឃុំ​ស្វាយ​រំពារ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​បាន​ដើរ​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង​គោលបំណង​ទៅផ្ទះ​។​ក៍​ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក់​បើក​ពី​កើ​តទៅ​លិច​បុក​កិន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ប្រភព​បាន​បន្តថា​ក្រោយពី​បើករថយន្ត​បុក​ជនរ​ង​គ្រោះ​ហើយ​ម្ចាស់​រថយន្ត​បាន​បន្ថែម​ល្បើ​ល​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​ស្រុក​សំរោង​ទង​បានប្រគល់​សព​យុវជន​រងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ចាត់ការ​តាម​និតិ​វិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​រថយន្ត​បើក​បុក​បុរស​ម្នាក់​ពេល​ដើរ​ឆ្លងថ្នល់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​ស្រុក​សំរោង​ទង​