​រថយន្ត​បើក​បុក​បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាម​

715
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បាន​បើក​បុក​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​កំពុង​ដើរ​ឆ្លងផ្លូវ​រួច​រថយន្ត​បើក​រត់​គេ​ខ្លួន​បាត់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​មុខ​លក់​សាច់ក្រក់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ភូមិ​គល​សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​ជនរងគ្រោះ​មានឈ្មោះ​អាត់​ផាន​ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជាង​រថយន្ត​និង​បើករថយន្ត​ដឹក​តុ​ការ​មាន​ស្រុកកំណើត​ភូមិ​បូរី​កម្មករ​ឃុំ​បែក​ចាន​ស្រុក​អង់​ស្នួល​ខេត្តកណ្តាល​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ចុះមក​ធ្វើ​កុស​ល្យ​វិច័យ​រួច​ប្រគល់​ជនរងគ្រោះ​ឲ្យ​ទៅ​ដាច់​ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រថយន្ត​បើក​បុក​បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាម​