​រថយន្ត​បើក​បុក​មន្ត្រី​ប៉េអឹម​ម្នាក់​ស្លាប់​នៅ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​

524
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ ៤ ស្តុ​ប ទំនប់​កប់​ស្រូវ​កប់​នៅក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ ។​

​ជនរងគ្រោះ (​សព​) មានឈ្មោះ ទី​ស៊ី​ដេ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​កា​បូល​មាន​ឋានន្តរសក្តិ​ព្រិន្ទបាលឯក​អត្ថ​លេខ​193805​។​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ឯក ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​សាក្សី​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​ម៉ូតូ​ធុន​ធំ​ម៉ាក​XR​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GN.9364​បើកបរ​ដោយ​មន្ត្រី​ប៉េអឹម​ម្នាក់​ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន​។​លុះ​មកដល់​ចំណុច​កើត​ក៏បាន​បុក​ជាមួយនឹង​រថយន្ត​មិន​ស្គាល់​ម៉ាក​ហើយ​រថយន្ត​ក៏បាន​បត់​ត្រឡប់ក្រោយ​ជិះ​គេច​បាត់​។​នៅសល់តែ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​ទៅនឹង​ថ្នល់​បណ្តាលឱ្យ​បែក​ថ្ងាស​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​។​ចំណែក​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​៕S/