​រថយន្ត​បើក​បុក​ម៉ូតូ​របួសធ្ងន់​២​នាក់​បន្ត​បុក​ស្លាក​ប៉ាណូ​ទៀត​

339
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំ​ពរ​ញ​៖​បុរស​ម្នាក់​បើករថយន្ត​លុ​ច្ស​ស៊ី​ស​RX330​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​ដល់​ចំណុច​ស្តុ​ប​បែក​ជា​បួន​មិន​បង្អង់​ល្បឿន​ជ្រុល​ចង្កូត​ទៅ​ម៉ូតូ​មួយគ្រឿង​ប៉ើង​ជាង​១០​ម៉ែត្រ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ប្រុស​ស្រី​ពីរ​នាក់​។

រថយន្ត​មិនទាន​អស់​ល្បឿ​ង​បន្ត​ទៅបុក​ខឿន​ចិញ្ចើមផ្លូវ និង ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ផ្ទាំង​បាក់​រាប​ដល់​ដី​និង​បន្ត​ទៅបុក​បង្គោល​ប៉ាន​ណូ​ទើប​រថយន្ត​ទៅមុខ​លែងរួច ម្ចាស់​រថយន្ត​បង្ក​បើកទ្វារ​រត់គេចខ្លួន បាត់ ស្រមោល​។ ​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​កា​រ៉ា​ស់​សាំង​តូ​តា​ល់​ច្រកចូល​ផ្សារ​អី​អន​តាម​បណ្តោយ​ផ្លូវ​ឧ​កញ្ញា​ម៉ុង​រិទ្ធី​កែង​និង​ផ្លូវ​១០០៣​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ឈាន​ចួ​ល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​