​រថយន្ត​បើក​បុក​ម៉ូតូ​បន្ត​បុក​រថយន្ត​ក៏​បើក​រត់​សមត្ថកិច្ច​បាញ់​២​គ្រាប់​ទៅមុខ​លែងរួច​

288
ចែករម្លែក
  • 153
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មូ​យ​គ្រឿង​ហើយ​ព្យាយាម​បើ​ត​រត់​មក​បុក​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ទៀត​មិន​ព្រម​ឈប់​បើក​រត់​បន្តទៀត​ត្រូវ​សមត្ថកិច្ច​បាញ់​បំបែក​កង់​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​សុក្រ​ទី​២៩​ខែមីនា​ឆ្នាំ​២០១៩​។​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ក្នុង​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​បាន​ស្ទូច​រថយន្ត​បង្ករ​និង​ម្ចាស់​រថយន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/