​រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​រងរបួស​

272
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ រថយន្ត​មួយគ្រឿង​បាន​បើក​បុក​ម៉ូតូចំ​ពីក្រោយ បណ្តាលឱ្យ​រង​ការខូចខាត និង​ធ្វើឱ្យ​បុរស​នារី​៣​នាក់​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​រដ្ឋសភា​ តាម​បណ្ដោយ​ផ្លូវ​រដ្ឋសភា ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​១៨​ ខែមេសា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ​ គឺមាន​បុរស​និង​នារី​៣​នាក់​ធ្វើដំណើរ​ដោយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​FUTURE​ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HE3799​ បាន​បើក​ឆ្លងផ្លូវ​រដ្ឋសភា​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ពេលនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2T9908 បាន​បើក​បុក​ម៉ូតូពីក្រោយ បណ្តាលឱ្យ​បុរស​នារី​៣​នាក់​រងរបួស​ ៕S/​Ha