​រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ឧដុង្គ​

674
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​សណ្តោង​រឺ​ម៉ក​បុក​ជាមួយ​ម៉ូតូ​ជិះ​ស្រប​ទិស​គ្នា​ចំ​ពីក្រោយ​បណ្តាល​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥.១៦ ស្ថិត​ក្នុងភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​រថយន្ត​បង្ក​ម៉ាក​FUSO​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3D. 3687 សណ្តោង​រឺ​ម៉ក​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ​4A.1548​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​។​លុះ​បើក​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៩ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ភឺន ផល​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​រស់នៅ​ភូមិ​ត្រពាំង​ស្នោ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ៕S/​