​រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នា​ក់នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

231
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​តាមផ្លូវ​គ្រា​ដែល​សាច់ញាតិ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​យកទៅ​ពេទ្យ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​ចំការឪឡឹក​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​ចំណី​សត្វ​ស្លាក​លេខ​ភ្នំពេញ 3D-1574​បើកបរ​ដោយ​ឈ្មោះ​ជោ​ត​ផាន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​គោក​ចំបក់​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

ចំណែក​ជនរងគ្រោះ​(​ស្លាប់​)​ឈ្មោះ ហូ​យ គៀង​ហេង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ មេជាង​ជួសជុល​ម៉ាស៊ីនដេរ មានកូន​ចំនួន​៣​នាក់ មាន​ទីលំនៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FZ-2911៕S/​