ដោយប.ជ័យ/បន្ទាយមានជ័យៈមានករណីគ្រោះថ្នាក់រថយន្តបុកម៉ូតូប៉ើងធ្លាក់ផ្លូវនៅចំណុចមានករណីរថយន្តធំបុកគ្នាចំពីមុខដ៏ន្ធត់លើផ្លូវជាតិលេខ៥៨ចំណុចក្បែរកាពិភូមិ-ឃុំទ្រាសស្រុកស្វាយចេក។គ្រោះថ្នាក់កើតឡើងកាលពីព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នា២០១៩។អ្នករងគ្រោះឈ្មោះជុំឆោនរស់នៅភូមិកាប់ចោរនិងអ្នកដំណើរបានជួយសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក។ឯតែកុងឡានដែលបុកម៉ូតូពីក្រោយរត់គេចខ្លួនបាត់។
សូមរំលឹកថាកាលពីម៉ោង៦និង២០នាទីយប់ថ្ងៃទី៧វិច្ឆិកាឆ្នាំ២០១៩មានរថយន្តធំ២គ្រឿងដែលបើកបរក្នុងទិសដៅច្រាសទិសគ្នាបានបុកលើផ្លូវជាតិលេខ៥៦ចំណុចជិតស្ពានកាពិភូមិ/ឃុំទ្រាសស្រុកថ្មយកខេត្តបន្ទាយមានជ័យ។រថយន្តម៉ាកមួយគ្រឿងម៉ាកហ្វ៊ុយសូប៉ារ៉ាប៉ោមពណ៍ខៀវស្លាកលេខក្បាលខាងមុខពាក់ស្លាកលេខត្បូងឃ្មុំ3A14:56និងទ្រុងក្រោយពាក់ផ្លាកលេខព្រះសីហនុ4A.0023បើកបរទិសដៅពីត្បូងទៅជើង។
មកដល់ត្រង់ចំណុចកើតហេតុបានបុកចំពីមុខជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ3A.8130ដែលខូចហើយកំពុងសណ្តោងដោយរថយន្តមួយគ្រឿងដែលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណដែរ(រត់គេចខ្លួន)។ឈ្មោះសួនលុចភេទប្រុសអាយុ៥០ឆ្នាំអ្នកបើកបររថយន្តហ្វុយសូបានស្លាប់មានលំនៅភូមិកសិណឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។និងអ្នកបើកបររថយន្តហ៊ីយាន់ដាយដែលរបួសធ្ងន់ធ្ងរក៏ស្លាប់ដែរ៕S/
រូបថតៈមានករណីគ្រោះថ្នាក់រថយន្តបុកម៉ូតូប៉ើងធ្លាក់ផ្លូវនៅចំណុចមានករណីរថយន្តធំបុកគ្នាដ៏ន្ធត់លើផ្លូវជាតិលេខ៥៦(រូបៈ ប.ជ័យ )