​រថយន្ត​បើក​បុក​រថយន្ត​ រួច​ជ្រុល​ទៅ​កិន​ម៉ូតូ​ជាប់​ខាងក្រោម​រថយន្ត​

368
ចែករម្លែក

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖ ​រថយន្ត​ម៉ាក​ម៉ា​ស្ដារ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ​រេ​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​ KIA ​ក្នុងទិសដៅ​បញ្ច្រាសគ្នា​ពេញទំហឹង ​ហើយ​ជ្រុល​ទៅ​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ តែ​មិន​បណ្តាលឱ្យ​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ​ឡើយ​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវ​បេតុង ស្របតាម​ផ្លូវ​រថភ្លើង ក្នុងភូមិកា​កាប សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​ទី​១៩ ​ខែមេសា ឆ្នាំ ២០១៩​។​

​រថយន្តដែល​បង្ក​គ្រោះថ្នាក់​នោះម៉ាក ម៉ា​ស្តារ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Y.6361​បើកបរដោយ​បុរស​ម្នាក់​ពុំបាន​ប្រាប់​ឱ្យ​ស្គាល់ឈ្មោះ​ឡើយ​។​ចំណែក​រថយន្ត​ម៉ាក​ KIA​ ពណ៌​ស​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2T.4559 រីឯ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ​1CS.8650 ជិះ​គ្នា​២​នាក់​ ពេល​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​ក៏បាន​លោត​ចេញ​ទាំង​២​នាក់​៕S/​ Ha

#