​រថយន្ត​បើក​បុក​រះ​រ៉ឺម៉ក​កង់​បី​និង​ម៉ូតូ​បណ្ដាលឱ្យ​របួស​៣​នាក់​

483
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ម្នាក់​បាន​រងរបួស​ធ្ងន់​និង​អ្នកជិះ​ម៉ូតូ​ប្រុស​ស្រី​២​នាក់​ទៀត​ក៏​រងរបួស​ដែរ​ក្រោយពី​ត្រូវ​រថយន្ត​កាមរី​ហាយ​ប្រីក​បើក​បុក​រះ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ទល់មុខ​ក្រុមហ៊ុន​ម៉ា​សឺ​ដេ​ស​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩ ។

​ក្រោយ​កើតហេតុ​បុរស​ម្នាក់​ភាគី​ខាង​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​ត្រូវបាន​សាច់ញាតិ​បងប្អូន​ខាង​ម្ចាស់​រថយន្ត​បង្ក​ដឹក​ទៅ​មន្ទី​ពេទ្យ​និង​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​ទៅលើ​ជនរងគ្រោះ​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះមក​ដល់​ហើយ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​រ៉ឺម៉ក​ម៉ូតូ​រងគ្រោះ​និង​ម៉ូតូ​ZoomerX​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​ដោះស្រាយ​តាម​ក្រោយ ៕S/​