​រថយន្ត​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​នៅ​ក្រុង​ស្វាយរៀង​

791
ចែករម្លែក

(​ស្វាយរៀង​)៖​គ្រោះថ្នាក់​ចរាចរ​ដោយមាន​រថយន្ត​ឡិច​ស៊ី​ស​RX៣៣០​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។​ហេតុការណ៍​បានកើត​ឡើង​នៅក្បែរ​សាកលវិទ្យាល័យ ស្វាយរៀង​លើផ្លូវ​ជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​ចំបក់​សង្កាត់​ចេក​ក្រុង​ស្វាយរៀង​កាលពី​រសៀល ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ ទាំងពីរ​នាក់​នោះ ឈ្មោះ ប៊ុន សា​ទួន អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំងរុន ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក ខេត្តស្វាយរៀង មុខរបរ​ជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​រងរបួស​ធ្ងន់​បាក់ដៃ​ខាង ស្តាំ និង​ដាច់​អណ្តាត​។​ឈ្មោះ ទេព សាមឿន អាយុ​២៦​ឆ្នាំ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ស៊ី​ហ្វី​ត រងរបួស​ស្រាល​។ ពួកគេ​ត្រូវ​បញ្ជូនមក សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​
​ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បាន​បន្តថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​រថយន្ត បង្កហេតុ ម៉ាក​លុច​ស៊ី​ស RX៣៣០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH 8282 បើកបរ​ដោយ​ស្ត្រី​ម្នាក់ រួម​ដំណើរ​ជាមួយ​ប្តី​។​ប៉ុន្តែ​ប្រពន្ធ​បាន​បើករថយន្ត បង្កហេតុ​ខាងលើ ក្នុងទិសដៅ​ពី លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ ក៏បាន​ជែង​រថយន្ត ដឹក​ខ្សាច់​មួយគ្រឿង​ទៀត ក្នុងទិសដៅ​ស្របគ្នា​។

តែ​ចៃដន្យ​ទៅ​មិន​ផុត ក៏​ជ្រុល​ទៅបុក​ម៉ូតូ​រ៉ឺម៉ក ដឹក​គ្រឿងសំណង់​មួយគ្រឿង បើកបរ​មាន​គ្នា​ពីរ​នាក់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​កើ​តទៅ​លិច​។ ករណីនេះ​ណ្តា​ល​ឱ្យ រថយន្ត​បែក​កាង​ខាងមុខ ខូច​មួយ​កំ ណាត់​ស្ទើរ​ទាំងស្រុង​។​ចំណែក​មនុស្ស​ពីរ​នាក់ នៅលើ​រ៉ឺម៉ក​ប៉ើង​ខ្ទាត រងរបួស​ធ្ងន់ និង​ស្រាល​។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថា ក្រោយពេល​បង្ក​គ្រោះថ្នាក់​រួច ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាននាំគ្នា​គេចខ្លួន​ដោយ បាន​បន្សល់ទុក រថយន្ត​បង្កហេតុ​និង​ជនរងគ្រោះ​នៅនឹងកន្លែង​។​ក៏ប៉ុន្តែ​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ហើយ​ជា​កូន​មន្ត្រី​ពន្ធដារ​នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​បច្ចុប្បន្ន​រថយន្ត​បង្កហេតុ​រួម​នឹង​ម៉ូតូ​រ៉ឺម៉ក​ត្រូវ​នគរបាល​អូស​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​(រូប៖វ៉េបសាយ)