​រថយន្ត​បើក​បុក​សិស្សសាលា​ស្លាប់​ទាំង​ភ្លើងស្តុប​ពណ៌​ក្រហម​

135
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​យុវ​សិស្ស​ម្នា​ក់បាន​ស្លាប់​ដោយ​រថយន្តបុក​ហើយ​អូស​ជាច្រើន​ម៉ែត្រ​ទាំង​ភ្លើងស្តុប​ចេញ​ពណ៌​ក្រហម​។​មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថា​ហេតុការណ៍​នោះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦​ក្នុងភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រពាក់​ស្លាក​លេខ​ភ្នំពេញ​2Z0652​បើក​បុក​កង់​ក្មេង​បណ្តាលឱ្យ​សិស្ស​ប្រុស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ ។​

​ប្រភព​បន្តថា​នៅវេលា​ម៉ោង​ខាងលើ​ពេលដែល​សិស្ស​ចេញពី​សាលា​ត្រូវ​ឆ្លងកាត់​ផ្លូវ​ទៅតាម​ការបញ្ជា​ដោយ​ស្វ័យប្រវត្តិ​នៃ​ភ្លើង​សញ្ញា​ចរាចរណ៍​។​ក៏​ស្រាប់តែ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​បាន​បើកបរ​យ៉ាង​លឿន​ដើម្បី​ឆ្លងកាត់​ភ្លើង​សញ្ញា​ចរាចរណ៍​ដែល​កំពុង​ចេញ​សញ្ញា​ពណ៌​ក្រហម​។​រថយន្ត​បាន​បុក​សិស្ស​ដែល​កំពុង​ជិះ​កង់​ឆ្លងផ្លូវ​ដោយ​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​។​ក្មេងរងគ្រោះ​មានឈ្មោះ​អ៊ុ​ឡៃ​ប៉ន​អាយុ​១០​ឆ្នាំ​ជា​សិស្សសាលា​បឋមសិក្សា​ហ៊ុនសែន​គ្រួស​។

​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ព្រមទាំង​បាន​បញ្ជូន​ខ្លួន​និង​រថយន្ត​បង្ក​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​។​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​បង្ក​ឈ្មោះ​ភុំ​សំអាត​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ទីលំនៅ​ភូមិ​ម៉ក់​ហ៊ើ​ន​ឃុំ​គោក​និមិត្ត​ស្រុក​អូជ្រៅ​ខេត្តបន្ទាយមានជ័យ​។​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយដោយ​រង់ចាំ​បន្ត​នីតិវិធី​៕S/​